Menu Close

Clearner

ដំណឹងជ្រើសរើស បុគ្គលិកអនាម័យ

       អង្គការខ្មែរស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍន៏សហគមន៏ (CVCD) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ១៩៩២ ក្រោមការផ្ដួចផ្ដើមគំនិតនៃលោក ភិតធ័រ ផន និង​ កូនចិញ្ចឹមរបស់លោកឈ្មោះ អាន​ ចនផន ព្រមទាំងសិស្ស និស្សិតមួយចំនួនដែលបានកំពុងរៀនភាសាអង់គ្លេសក្រោយព្រះបរមរាជវាំង។ អង្គការ ខ្មែរស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍន៏សហគមន៏ ត្រូវបានទទួលស្គាល់ ដោយព្រះបាទសម្ដេចព្រះ នរោត្តម​ សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៩៩៣ និងបានចុះបញ្ជីក្នុងក្រសួង មហាផ្ទៃ នៅថ្ងៃទី​ ១៧ ខែ ឧសភា ឆ្នាំ ១៩៩៦។

នាពេលបច្ចុប្បន្នអង្គការមានកម្មវិធីចំនួន ៣ ដូចជាៈ

  • កម្មវិធីលើកកម្ពស់វិស័យអប់រំៈ​ ផ្តល់ការអប់រំតាមកម្មវិធីសមមូលបឋមសិក្សាសម្រាប់កុមារពលកម្ម និងកុមារក្រៅសាលាត្រឹមកម្រិតបឋមសិក្សា​ មត្តេយ្យ និងបង្រៀនបន្ថែម កម្មវិធីភាសាអង់គ្លេស កុំព្យូទ័រ នៅក្នុង សហគមន៍ចំនួនបួននៃរាជធានីភ្នំពេញ។
  • កម្មវិធីពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ចៈ ដែលបានផ្តល់ឥណទានដល់អតិថិជនដែលស្ថិតនៅក្នុងខេត្តបាត់ដំបង ក្នុងគោលបំណងបង្កើនប្រាក់ចំណូល តាមរយៈការពង្រីកអាជីវកម្មទាំងផ្នែកកសិកម្ម និងមុខរបរខ្នាតតូចដើម្បីអោយជីវភាពរបស់ពួកគាត់កាន់តែល្អប្រសើរ។
  • កម្មវិធីអ្នកស្ម័គ្រចិត្តៈ ផ្តល់ឱកាសក្នុងការចែករំលែកបទពិសោធន៍ វប្បធម៌ផ្សេងៗគ្នា និងឱកាសក្នុងការបង្រៀន និងរៀនភាសាអង់គ្លេស ជាមួយការអភិវឌ្ឍន៍សហគមន៍។

អង្គការ ខ្មែរស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍន៍សហគមន៍ កំពុងប្រកាសជ្រើសរើសបុគ្គលិកអនាម័យ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តួនាទីដូចខាងក្រោម៖

តួនាទីៈ ជាបុគ្គលិកអនាម័យ គាំទ្រផ្នែកបុគ្គលិករបស់អង្គការ ដើម្បីអោយប្រាកដថាអង្គការមានដំណើរប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ បុគ្គលិកអនាម័យត្រូវប្រាកដថាបរិស្ថាននៃកន្លែងធ្វើការគឺស្អាត មានអនាម័យខ្ពស់ និងបទដ្ឋាន ដើម្បីអោយប្រាកដថាបុគ្គលិកទាំងអស់មានផាសុខភាពល្អ។

ទីតាំងបំរើការងារៈ  ការិយាល័យកណ្តាលរបស់អង្គការ ខ....ស។

ការទទួលខុសត្រូវ

  1. ទទួលភ្ញៀវ និងធ្វើអោយប្រាកដថាភ្ញៀវនឹងបានជួបបុគ្គលិកដែលណាត់ជួប
  2. ជួយរៀបចំលិខិតផ្ញើរចេញ
  3. ជួយថតចម្លងឯកសាររបស់អង្គការ
  4. ជួយរៀបចំកម្មវិធីផ្សេងៗ របស់អង្គការ
  5. រៀបចំបន្ទប់ប្រជុំ និងកិច្ចប្រជុំផ្សេងៗ ទាំងខាងក្នុង និងខាងក្រៅ
  6. រៀបចំទឹកសម្រាប់ភ្ញៀវ ក្នុងកិច្ចប្រជុំផ្សេងៗ នៅការិយាល័យកណ្តាល
  7. ធ្វើអោយប្រាកដថាមានកាហ្វេ តែ និងទឹកនៅផ្ទះបាយសម្រាប់បុគ្គលិកគ្រប់ពេលវេលា
  8. រៀបចំផ្លែឈើសម្រាប់ថ្ងៃសីល
  9. ប្រាកដថាមានសម្ភារៈអនាម័យប្រើប្រាស់គ្រប់គ្រាន់
  10. ប្រាកដថាទីស្នាក់ការរបស់អង្គការស្អាតជាប្រចាំ នៅក្នុងធុងសម្រាមត្រូវបានយកចេញជាប្រចាំថ្ងៃ។
  11. ត្រួតពិនិត្យបន្ទប់ទឹកជាប្រចាំ ដើម្បីប្រាដកថាមានអនាម័យ បានសម្អាតនិងមានបទដ្ឋានខ្ពស់។

លក្ខខណ្ឌ

  • ធ្វើការកន្លះថ្ងៃចាប់ពីម៉ោង ៧:៣០ – ១២:០០ ព្រឹក (ថ្ងៃច័ន្ទ – សុក្រ)
  • មានបទពិសោធន៍ចាប់ពី ១ឆ្នាំឡើងទៅ
  • អាចអាន និងសរសេរភាសាខ្មែរបានស្ទាត់
  • មានការតាំងចិត្តក្នុងការរៀនសូត្រ និងទទួលយកចំណេះដឹងថ្មីៗ
  • មានការគោរពអំពីវប្បធម៌នៃការធ្វើការងារជាក្រុម

បែបបទដាក់ពាក្យ

  • បេក្ខជន/បេក្ខនារី ត្រូវដាក់ប្រវត្តិរូប (CV) និងលិខិតអម (Cover Letter)​ (ចំណេះដឹងទូទៅ បទពិសោធន៍) មកការិយាល័យកណ្តាលរបស់អង្គការប្រចាំនៅរាជធានីភ្នំពេញឬតាមរយៈអាស័យដ្ឋានអ៊ីម៉េលៈ adminhr_manager@cvcd.org.kh

ទូរស័ព្ទទំនាក់ទំនង ០៩២ ៤០៤ ០០៥/០២៣ ៩៨៩ ២៤៣។

  • កាលបរិច្ឆេទឈប់ទទួលពាក្យៈ អាស្រ័យលើការជ្រើសរើសបានជាក់ស្តែង
  • សំគាល់ៈ មានតែបេក្ខនារី ដែលជាប់ក្នុងបញ្ជីជ្រើសរើសប៉ុណ្ណោះ នឹងត្រូវទាក់ទងមកសម្ភាស៏។

រាល់បុគ្គលិក និងអ្នកស្ម័គ្រចិត្តរបស់អង្គការត្រូវគោរពគោលនយោបាយការពារកុមាររបស់អង្គការ តាមរយៈវេបសាយ www.cvcd.org.kh