Menu Close

អ្នកហាត់ការ គ្រូបង្រៀនកុំព្យូទ័រ

ដំណឹងជ្រើសរើស អ្នកហាត់ការផ្នែកគ្រូបង្រៀនកុំព្យូទ័រ

       អង្គការខ្មែរស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍន៍សហគមន៍ (CVCD) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ១៩៩២ ក្រោមការផ្ដួចផ្ដើមគំនិតនៃលោក ភិតធ័រ ផន និង​ កូនចិញ្ចឹមរបស់លោកឈ្មោះ អាន​ ចនផន ព្រមទាំងសិស្ស និស្សិតមួយចំនួនដែលបានកំពុងរៀនភាសាអង់គ្លេសក្រោយព្រះបរមរាជវាំង។ អង្គការខ្មែរស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៏សហគមន៍ត្រូវបានទទួលស្គាល់ដោយព្រះបាទសម្ដេចព្រះនរោត្តម​ សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៩៩៣ និងបានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃ នៅថ្ងៃទី​ ១៧ ខែ ឧសភា ឆ្នាំ ១៩៩៦។

       នាពេលបច្ចុប្បន្នអង្គការមានកម្មវិធីចំនួន ៣ ដូចជាៈ

 • កម្មវិធីលើកកម្ពស់វិស័យអប់រំៈ​ ផ្តល់ការអប់រំតាមកម្មវិធីសមមូលបឋមសិក្សាសម្រាប់កុមារពលកម្ម និងកុមារក្រៅសាលាត្រឹមកម្រិតបឋមសិក្សា​ មត្តេយ្យ និងបង្រៀនបន្ថែម កម្មវិធីភាសាអង់គ្លេស កុំព្យូទ័រ នៅក្នុង      សហគមន៍ចំនួនបីនៃរាជធានីភ្នំពេញ។
 • កម្មវិធីពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ចៈ ដែលបានផ្តល់ឥណទានដល់អតិថិជនដែលស្ថិតនៅក្នុងខេត្តបាត់ដំបង ក្នុងគោលបំណងបង្កើនប្រាក់ចំណូល តាមរយៈការពង្រីកអាជីវកម្មទាំងផ្នែកកសិកម្ម និងមុខរបរខ្នាតតូចដើម្បីអោយជីវភាពរបស់ពួកគាត់កាន់តែល្អប្រសើរ។
 • កម្មវិធីអ្នកស្ម័គ្រចិត្តៈ ផ្តល់ឱកាសក្នុងការចែករំលែកបទពិសោធន៍ វប្បធម៌ផ្សេងៗគ្នា និងឱកាសក្នុងការបង្រៀន និងរៀនភាសាអង់គ្លេស ជាមួយការអភិវឌ្ឍន៍សហគមន៍។

អង្គការ ខ្មែរស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍន៍សហគមន៍ កំពុងប្រកាសជ្រើសរើសអ្នកហាត់ការផ្នែកគ្រូបង្រៀនកុំព្យូទ័រ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តួនាទី ជាគ្រូបង្រៀនកុំព្យូទ័រ (ចំនួន ២ រូប):  គ្រូបង្រៀនកុំព្យូទ័រ ជាសមាជិកនៃក្រុមបង្រៀនកម្មវិធីកុំព្យូទ័រពីថ្នាក់ទី ៣-៦ ដែលត្រូវធ្វើការសហការជាមួយកម្មវិធីលើកកម្ពស់វិស័យអប់រំនៅក្នុងសហគមន៍គោលដៅ ដែលឆ្លើយតបទៅនឹងទស្សនវិស័យ បេសកកម្ម និងគុណតម្លៃរបស់អង្គការ។

ទីតាំងបំរើការងារៈ  សហគមន៍គោកឃ្លាង១ (១នាក់) និងសហគមន៍អភិវឌ្ឍន៍មានជ័យ (១នាក់)

ការទទួលខុសត្រូវ

 • បង្រៀនតាមកម្មវិធីសិក្សាកុំព្យូទ័រពីថ្នាក់ទី ៣-៦
 • ធ្វើអោយប្រាកដថាកម្មវិធីសិក្សាត្រូវបានរៀបចំ បានអនុវត្ត និងបានឆ្លើយតបនឹងទស្សនវិស័យ បេសកកម្ម គោលនយោបាយ និងគោលការណ៍របស់អង្គការ
 • រៀបចំកម្មវិធីសិក្សាអោយបានល្អរាប់បញ្ចូលទាំង ជំនួយតាមរយៈការមើលឃើញ កុំព្យូទ័រ និងរបៀបនៃការបង្រៀនជាសិស្សមជ្ឈមណ្ឌល។
 • ធ្វើការសហការជាក្រុមដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សាអោយឆ្លើយតបនឹងតម្រូវការរបស់សិស្ស
 • អភិវឌ្ឍន៍សកម្មភាព និងអនុវត្តរបៀបនៃការបង្រៀន​ និងការរៀនសិស្សមជ្ឈមណ្ឌលប្រកបដោយវិជ្ជាជីវៈ។
 • បង្កើតបរិយាកាសថ្នាក់រៀនប្រកបដោយសុវត្ថភាព និងមានភាពបត់បែន
 • រៀបចំរដ្ឋបាលថ្នាក់រៀន (កិច្ចតែងការបង្រៀន វត្តមានសិស្សប្រចាំថ្ងៃ រៀបចំលទ្ធផលសិស្ស—)
 • រៀបចំរបាយការណ៍សិស្សពាក់កណ្តាលឆ្នាំ និងប្រចាំឆ្នាំ
 • រាយការណ៍អំពី កង្វល់ និងបញ្ហារបស់សិស្សទៅមន្ត្រីកម្មវិធី
 • រាយការណ៍រាល់ការប្រជុំប្រចាំខែ និងបញ្ជូនឯកសារទាន់ពេលទៅប្រធានកម្មវិធី

លក្ខខណ្ឌ

 • ថ្នាក់បរិញ្ញាបត្រចាប់ពីឆ្នាំទី៣ ឡើងទៅ បរិញ្ញាប័ត្រផ្នែកពត៌មានវិទ្យាត្រូវបានលើកទឹកចិត្ត។
 • មានភាពបត់បែនក្នុងការធ្វើការងារជាមួយប្រជាជនសហគមន៍
 • មានការតាំងចិត្តក្នុងការរៀនសូត្រ និងទទួលយកចំណេះដឹងថ្មីៗ
 • មានការគោរពអំពីវប្បធម៌នៃការធ្វើការងារជាក្រុម
 • មានមធ្យោបាយធ្វើដំណើរដោយខ្លួនឯង

រយៈពេលនៃការបង្រៀនៈ អាចចរចាគ្នាបាន

អត្ថប្រយោជន៍ៈអង្គការផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បេក្ខជន/បេក្ខនារីដូចខាងក្រោម៖

 • ប្រាក់ឧបត្ថម្ភប្រចាំខែចន្លោះ៨០-១០០ ដុល្លា (ពេញម៉ោង)
 • មានឱកាសអនុវត្តន៍ការបង្រៀនភាសាអង់គ្លេសជាមួយកុមារក្នុងសហគមន៍ (កម្រិតបឋមសិក្សា)
 • មានឱកាសបានរៀនសូត្រ​ និងអនុវត្តផ្ទាល់របៀបនៃការបង្រៀនភាសាអង់គ្លេស
 • មានឱកាសបានចូលរួមសកម្មភាពផ្សេងៗ​ របស់អង្គការ
 • លិខិតបញ្ជាក់អំពីបទពិសោធន៍ ជាអ្នកហាត់ការផ្នែកគ្រូបង្រៀនភាសាអង់គ្លេស

បែបបទដាក់ពាក្យ

 • បេក្ខជន/បេក្ខនារី ត្រូវដាក់ប្រវត្តិរូប(CV) និងលិខិតអម (Cover Letter)​ (ចំណេះដឹងទូទៅ បទពិសោធន៍) មកការិយាល័យកណ្តាលរបស់អង្គការប្រចាំនៅរាជធានីភ្នំពេញឬតាមរយៈអាសយដ្ឋានអ៊ីម៉េលៈ adminhr_manager@cvcd.org.kh និងលេខទូរស័ព្ទទំនាក់ទំនាក់ទំនង ០៩២ ៤០៤ ០០៥/០២៣ ៩៨៩ ២៤៣។
 • កាលបរិច្ឆេទឈប់ទទួលពាក្យៈ អាស្រ័យលើការជ្រើសរើសបានជាក់ស្តែង
 • សំគាល់ៈ មានតែបេក្ខជន/បេក្ខនារី ដែលជាប់ក្នុងបញ្ជីជ្រើសរើសប៉ុណ្ណោះ នឹងត្រូវទាក់ទងមកសម្ភាស៍។

រាល់បុគ្គលិក អ្នកស្ម័គ្រចិត្ត និងអ្នកហាត់ការ របស់អង្គការត្រូវគោរពគោលនយោបាយការពារកុមាររបស់   អង្គការ តាមរយៈវេបសាយwww.cvcd.org.kh