Category Archives: career

អ្នកបកប្រែភាសា

ដំណឹងជ្រើសរើស អ្នកបកប្រែ

       អង្គការខ្មែរស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍន៏សហគមន៏ (CVCD) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ១៩៩២ ក្រោមការផ្ដួចផ្ដើមគំនិតនៃលោក ភិតធ័រ ផន និង​ កូនចិញ្ចឹមរបស់លោកឈ្មោះ អាន​ ចនផន ព្រមទាំងសិស្ស និស្សិតមួយចំនួនដែលបានកំពុងរៀនភាសាអង់គ្លេសក្រោយព្រះបរមរាជវាំង។ អង្គការខ្មែរស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៏សហគមន៏ត្រូវបានទទួលស្គាល់ ដោយព្រះបាទសម្ដេចព្រះ នរោត្តម​ សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៩៩៣ និងបានចុះបញ្ជីក្នុងក្រសួង មហាផ្ទៃ នៅថ្ងៃទី​ ១៧ ខែ ឧសភា ឆ្នាំ ១៩៩៦។

នាពេលបច្ចុប្បន្នអង្គការមានកម្មវិធីចំនួន ៣ ដូចជាៈ

  • កម្មវិធីលើកកម្ពស់វិស័យអប់រំៈ​ ផ្តល់ការអប់រំតាមកម្មវិធីសមមូលបឋមសិក្សាសម្រាប់កុមារពលកម្ម និងកុមារក្រៅសាលាត្រឹមកម្រិតបឋមសិក្សា​ មត្តេយ្យ និងបង្រៀនបន្ថែម កម្មវិធីភាសាអង់គ្លេស កុំព្យូទ័រ នៅក្នុងសហគមន៍ចំនួនបួននៃរាជធានីភ្នំពេញ។
  • កម្មវិធីពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ចៈ ដែលបានផ្តល់ឥណទានដល់អតិថិជនដែលស្ថិតនៅក្នុងខេត្តបាត់ដំបង ក្នុងគោលបំណងបង្កើនប្រាក់ចំណូល តាមរយៈការពង្រីកអាជីវកម្មទាំងផ្នែកកសិកម្ម និងមុខរបរខ្នាតតូចដើម្បីអោយជីវភាពរបស់ពួកគាត់កាន់តែល្អប្រសើរ។
  • កម្មវិធីអ្នកស្ម័គ្រចិត្តៈ ផ្តល់ឱកាសក្នុងការចែករំលែកបទពិសោធន៍ វប្បធម៌ផ្សេងៗគ្នា និងឱកាសក្នុងការបង្រៀន និងរៀនភាសាអង់គ្លេស ជាមួយការអភិវឌ្ឍន៍សហគមន៍។

អង្គការ ខ្មែរស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍន៍សហគមន៍ កំពុង ប្រកាសជ្រើសរើសអ្នកបកប្រែ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តួនាទីដូចខាងក្រោម៖

តួនាទីៈ ជាអ្នកបកប្រែ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរ (ចំនួន ៤រូប):  អ្នកបកប្រែ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ របស់មន្ត្រីកម្មវិធី របស់អង្គការ ខ្មែរស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍន៍សហគមន៍ ក្នុងការ បកប្រែនៅផ្នែកដែលខ្លួនទទួលខុសត្រូវ ដោយធានាអនុវត្ដអោយបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលាប្រកបដោយប្រសិទ្ធិភាពខ្ពស់ តាមរយៈការធ្វើអោយប្រសើរផ្នែកទំនាក់ទំនងនិងការប្រាស្រ័យគ្នារវាងក្រុមសិស្សជនជាតិអូស្ត្រាលី សិស្សអង្គការ និងប្រជាជនសហគមន៍ ។

ទីតាំងបំរើការងារៈ  សហគមន៍គោកឃ្លាង១-២ ក្រាំងអង្ក្រង២ និងអភិវឌ្ឍន៍មានជ័យរបស់អង្គការ ស៊ីវីស៊ីឌី។

ការទទួលខុសត្រូវ

  1. បកប្រែពីភាសាអង់គ្លេសមកភាសាខ្មែរ និងពីភាសាខ្មែរមកភាសាអង់គ្លេសសម្រាប់សកម្មភាព ខាងក្រោមដូចតទៅ៖
    1. សកម្មភាពជួបជាមួយប្រជាជនក្នុងសហគមន៍
    2. សកម្មភាពធ្វើនំក្នុងសហគមន៏
  • សកម្មភាពបង្រៀនភាសាអង់គ្លេសក្នុងសាលារៀនសហគមន៍
  1. បង្រៀនភាសាខ្មែរដល់សិស្ស និងគ្រូនៃក្រុមជនជាតិអូស្រ្តាលី ក្នុងថ្នាក់រៀនសហគមន៍។
  2. ចូលរួមនៅក្នុងការធ្វើបទបង្ហាញ មុនពេលសកម្មភាពស្ម័គ្រចិត្តចាប់ផ្ដើម ដែលពាក់ព័ន្ធជាមួយប្រវត្តិ របស់អង្គការស៊ីវីស៊ីឌី និងគោលនយោបាយផ្សេងៗ របស់អង្គការ ព្រមទាំងតួនាទីរបស់អ្នកស្ម័គ្រចិត្ត
  3. ចូលរួមការឆ្លុះបញ្ចាំង និងការវាយតម្លៃ អំពីដំណើរការនៃកម្មវិធីស្ម័គ្រចិត្ត ក្រោយពេលសកម្មភាពស្ម័គ្រចិត្ត ត្រូវបានបញ្ចប់ជាស្ថាពរ
  4. ធ្វើការសហការយ៉ាងជិតស្និទ្ធរវាងមន្ត្រីកម្មវិធី អ្នកសម្របសម្រួល និងក្រុមជនជាតិអូស្ត្រាលី ដើម្បីធានានូវសុវត្ថភាព និងការចែករំលែកពត៌មាននៃរបៀបរបប ក្នុងការរស់នៅរបស់ប្រជាជនសហគមន៍។

ល័ក្ខខ័ណ្ឌ

  • ថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ (ឆ.១ ឬឆ.២ ឡើងទៅ) (ផ្នែកទំនាក់ទំនងអន្តរជាតិ ឬអក្សរសាស្រ្តភាសាអង់គ្លេស ត្រូវបានលើកទឹកចិត្ត)
  • អាចធ្វើការទំនាក់ទំនង បានយ៉ាងស្ទាត់ជំនាញ ជាភាសាអង់គ្លេស
  • មានការប្រាស្រ័យទំនាក់ទំនងបានល្អរវាងវប្បធម៌ខ្មែរ និងអូស្ត្រាលី
  • មានភាពបត់បែនក្នុងការធ្វើការងារជាមួយប្រជាជនសហគមន៍
  • មានការតាំងចិត្តក្នុងការរៀនសូត្រ និងទទួលយកចំណេះដឹងថ្មីៗ
  • មានការគោរពអំពីវប្បធម៌នៃការធ្វើការងារជាក្រុម
  • មានមធ្យោបាយធ្វើដំណើរដោយខ្លួនឯង ក្នុងអំឡុងពេលបំពេញការងារ ជាអ្នកបកប្រែ

រយៈពេលបកប្រែៈ ចំនួន ២ថ្ងៃ (២៥-២៦​ និង ២៦-២៧ កញ្ញា ២០១៨)

អត្ថប្រយោជន៍

អង្គការខ្មែរស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍន៏សហគមន៏ ផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់បេក្ខជន/បេក្ខនារីដូចខាងក្រោម៖

  • ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ១៥ ដុល្លា ក្នុង​ ០១ ថ្ងៃ
  • មានឱកាសអនុវត្តន៍ភាសាអង់គ្លេសជាមួយជនជាតិដើម (ជនជាតិអូស្រ្តាលី)
  • មានឱកាសបានរៀនសូត្រ​ និងអនុវត្តផ្ទាល់ផ្នែកបកប្រែ
  • មានឱកាសបានចូលរួមសកម្មភាពផ្សេងៗ​ និងការចែករំលែកវប្បធម៌រវាងជនជាតិខ្មែរ និងជនជាតិអូស្ត្រាលី
  • លិខិតបញ្ជាក់អំពីបទពិសោធន៏ ជាអ្នកស្ម័គ្រចិត្ត ជាមួយអង្គការស៊ីវីស៊ីឌី

បែបបទដាក់ពាក្យ

  • បេក្ខជន/បេក្ខនារី ត្រូវដាក់ប្រវត្តិរូប (CV) និងលិខិតអម (Cover Letter)​ (ចំណេះដឹងទូទៅ បទពិសោធន៍) មកការិយាល័យកណ្តាលរបស់អង្គការប្រចាំនៅរាជធានីភ្នំពេញឬតាមរយៈអាស័យដ្ឋានអ៊ីម៉េលៈ adminhr_manager@cvcd.org.kh

​​​​​           តាមរយៈវេបសាយ: www.cvcd.org.kh

  • និងលេខទូរស័ព្ទទំនាក់ទំនាក់ទំនង ០៩២ ៤០៤ ០០៥/០២៣ ៩៨៩ ២៤៣។
  • កាលបរិច្ឆេទឈប់ទទួលពាក្យៈ អាស្រ័យលើការជ្រើសរើសបានជាក់ស្តែង
  • សំគាល់ៈ មានតែបេក្ខជន/បេក្ខនារី ដែលជាប់ក្នុងបញ្ជីជ្រើសរើសប៉ុណ្ណោះ នឹងត្រូវទាក់ទងមកសម្ភាស៏។

រាល់បុគ្គលិក និងអ្នកស្ម័គ្រចិត្តរបស់អង្គការត្រូវគោរពគោលនយោបាយការពារកុមាររបស់អង្គការ។

Scholarship

Cambodian Volunteers of Community Development(CVCD) commits provide various scholarship information through linking with propitiation Universities Website of Cambodia. The information is useful for young learner who larges to peruse higher education.

 Available Scholarship

Royal University of Phnom Penh

Cambodian Mekong University

itc

Institute of Technology of Cambodia

aeu

Asia Europe University

norton

Norton University

ppi
Preah Kossomak Polytechnic Institute

num

National University of Management

up

University of Puthisastra

logo

Passerelles Numeriques Cambodia

Job Opportunity

Cambodian Volunteers for Community Development (CVCD) is a grass roots nonprofit organization, set up in December 1992. CVCD currently manages three projects:

  1. Educational Development Project – provides basic education to students in five communities, enhancing Khmer literacy, English and computer literacy skills, on the outskirts of Phnom Penh.
  2. Sustainable Livelihood and Economic Development Project – provides socio-economic assistance and financial support to landmine accident survivors in Battambang province so they can improve their farming techniques, process their rice and increase their incomes from farming activities.
  3. Volunteer Service Project offers a chance for sharing experience with community development, interaction with a different culture and opportunities for teaching and learning languages.With the support from its donors and the aim for the strengthening of effectiveness, efficiency and impact of its work performance, CVCD is looking to employ a suitable person for the position below:
                 1. Position: IT Intern (2 positions); IT Volunteer (1 positions)
                2. តួនាទី អ្នកបកប្រែភាសារ (អង់គ្លេស)
                * Child Protection Policy